សៀវភៅ របៀបឆ្លាក់អក្សរខ្មែរបែបមូល ៤វគ្គ ដោយ ភិក្ខុ ថេរានុក្ខិតោ ថាច់សើង
    វត្តមហិង្គុទ្យារាម (សំរោងធំ) គឺជាសៀវភៅក៏មានតម្លៃ កម្រមានអ្នកបង្កើតណាស់ ។
    ថ្វីត្បិតតែគ្មានការពន្យល់ និងសរសេរណែនាំអ្នកមើល
    ឬអ្នកចង់រៀនឆ្លាក់អក្សរខ្មែរបែបមូល នេះក៏ពិតមែន
    តែដោយសារការរបៀបចំ បង្ហាញពីទិសដែលត្រូវគូសយ៉ាងងាយស្រួលយល់បែបនេះ
    សង្ឃឹមថាបងប្អូនដែលចង់ចេះឆ្លាក់អក្សរមូល
    ប្រាកដជាអាចរៀនដោយខ្លួនឯងបាន ។
 
